កម្មការិនីដេរសម្លៀកបំពាក់រោងចក្រ «វុណាមី» ក្នុងស្រុកបាទី ខេត្តតាកែវ ជាង៤០នាក់ បន្តដួលសន្លប់ទៀតនៅព្រឹកនេះ
(តាកែវ)៖ កម្មការរិនីរោងចក្រដេរសម្លៀកបំពាក់រោងចក្រ «វុណាមី»
ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ចំនួន ៤៥នាក់
បានបន្តដួលសម្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០នេះ
ក្រោយពីម្សិលមិញមានករណីដួលសន្លប់ផងដែរ។
លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា
ជនរងគ្រោះដែលដួលសន្លប់ត្រូវបានបញ្ចូនទៅព្យាបាលនៅគ្លីនិកឯកជន
និងមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយមូលហេតុដែលនាំឲ្យ បន្តដួលសន្លប់
គឺកាលពីម្សិលមិញមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជើង
កម្មការិនីនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃើញមានការភិតភ័យ
ក៏ចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់គ្នាតែម្ដង។ លោកអភិបាលរងខេត្តតាកែវ បានបន្តថា បន្ទាប់ពីមានកម្មការិនីដួលសន្លប់ពីថ្ងៃជាប់គ្នានេះរោងចក្រក៏ត្រូវអាជ្ញាធរប្រាប់ឲ្យផ្អាកសកម្មភាពផងដែរ
ព្រោះដើម្បីកុំឲ្យមានកើតបញ្ហានេះបន្តទៅទៀត៕ ផ្តល់សិទ្ធដោយ៖ freshnews
No comments:
Post a Comment