Sunday, February 16, 2020

បទវិភាគ គោលគំនិត ព្រះសង្ឃព្រះនាម គឹម ចំណាន
មូលហេតុអ្វីបានជាប្រទេសម៉ាឡេសុីរកឃើញវីរ៉ុសកូរ៉ូណា? ហេតុអ្វីបានជាកម្ពុជារកមិនឃើញ ? 
ប្រសិនបើម៉ាឡេសុីរកឃើញមែន...... 
បទវិភាគ ចំពោះ គោលគំនិត ព្រះសង្ឃព្រះនាម គឹម ចំណាន
១/ ប្រព័ន្ធសុខាភិបាលនៅកម្ពុជា នៅមានកម្រិតស្តង់ដារនៅឡើយ 
២/ ដើម្បីប្រជាប្រិយភាព ក្នុងសកល ចៃដន្យដោយប្រទេសមួយចំនួនហាមមិនអោយនាវា ចូល 
៣/ នេះជាសារនយបាយ សម្រាប់សហភាពអឺរ៉ុប ដែលនិយាយពីកម្ពុជាថាជាប្រទេសមិនគោរពសិទ្ធមនុស្ស 
៤/ ទិញទឹកចិត្តអោយបរទេស ដើម្បីវិស័យទេសចរណ៍ លក្ខណៈកម្ពុជាកំពុងជួបវិបត្តិទេសចរណ៍ 
៥/ ហេតុផលក្នុងស្រុក គឺទិញទឹកចិត្តរាស្ត្ររបស់ខ្លួន ដោយមិនបានមើលពីលទ្ធភាព ប្រជាពលរដ្ឋខ្លួន ។ មានន័យថា ប្រទេសខ្លួនប្រជាជនខ្លួនកំពុងជួបទុក្ខ យើងមិនមើលថែអោយល្អ អោយអស់ការភ័យខ្លាចផ្នែក ស្មារតី និងរាងកាយ បែរជាទៅមើលថែបរទេស ដែលមិនមែនជាជាតិសាសន៍ខ្លួន ដូចពាក្យចាសបុរាណថា មិនទាន់លាងគូទខ្លួនស្អាតផង បែរជាទៅលាងគូទរបស់គេ នៅក្នុងអត្ថន័យឆ្លុះបញ្ជាំងអោយឃើញថា វាមិនសាកសមក្នុងការមើលថែគេ មិនមើលថែកូនខ្លួនឯង បើយើងមិនគោរពសិទ្ធិខ្លួនផង ថាតើយើងទៅគោរពសិទ្ធគេម្តេចបាន ( មិនមែនរើសអើនពូជសាសន៍ទេ ក៏ប៉ុន្តែត្រូវមើលផង ក្នុងកាលៈទេសៈណាដែលយើងត្រូវធើ្វ ) ៕ 





#រាល់ការបញ្ជេញមតិស្រមតាមរដ្ឋធម្មនុញ្ញដើម្បីរក្សាការពារសិទ្ធិរបស់លោកអ្នក ៕
#ផ្សព្វផ្សាយដោយសហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា 

Friday, February 14, 2020

សូមលោកអ្នកទាញតាមរយៈ Link ខាងក្រោមដើម្បីទទួលបានឯកសារ ច្បាប់ និងមេរៀនច្បាប់ នៃផ្នែកមួយ ។
មេរៀន នីតិកាតព្វកិច្ច ប្រធានបទស្តីពី ការបង្កើតកិច្ចសន្យា មួយផ្នែក ។



https://drive.google.com/file/d/1jwiwr1ArO47gj-ID9Uzk-BKwGvPqyIX2/view?usp=drivesdk

មេរៀន ក្រសួងមហាផ្ទៃ ប្រធានបទស្តីពី  អគ្គនាយកដ្ឋានរដ្ឋបាល  មួយផ្នែក ។




https://drive.google.com/file/d/1kyOCcuOvhJDDO8O8ldKfFejbKFnXZDYd/view?usp=drivesdk

មេរៀន នីតិព្រហ្មទណ្ឌ ប្រធានបទស្តីពី ច្បាប់ព្រហ្មទណ្ឌ ត្រង់ប្បញ្ញាតិទូទៅ មួយផ្នែក ។

https://drive.google.com/file/d/1_KZgG92U76jJlsI9i92rcLguuycqviig/view?usp=drivesdk

Monday, January 27, 2020

ដូចម្តេចដែលហៅថាមិត្តភក្តិ សូមចូលមើល គណនី Facebook របស់ព្រះតេជគុណ គឹម ចំណាន លោកបានលើកឡើង បកស្រាយពាក្យទាំងនេះ ។ តើយើងយល់យ៉ាងណាពាក្យថា មិត្តភក្តិស្លាប់រស់ មានអត្ថន័យយ៉ាងណាសូមចូលអានអត្ថបទនេះ ។ បន្ថែមពីនេះទៅទៀត ព្រះតេជគុណ ព្រះនាម គឹម ចំណាន លោកបានមានដីកាត្រង់មួយឃ្លា ថា: ជីវិតមនុស្សបានតែចំណាយពេល៣ថ្ងៃ..............!

#សំណេររបស់មិត្តជំនាន់ទី១២នៃអតីតសិស្សអនុវត្តន៍......!
                       —————————
#មិត្តភក្តិ១០ឆ្នាំជាង មានគ្រប់រស់ជាតិ ទៅណាមកណាចេះជួយគ្នាគ្រប់គ្រា ល្អ អាក្រក់  ។
#ពាក្យមិត្តរបស់ពួកយើង : មិនដែលគិត មាន ឬក្រ លុយកាក់ ម៉ូតូឡាន វាមិនសំខាន់សម្រាប់ពួកខ្ញុំ ។ និយាយរឿងប៉ុន្មានឆ្នាំនេះ យើងក៏មានការងារល្អៗ ធ្វើរាងៗខ្លួន មិត្តភក្តិខ្លះក៏មាន ប្តីប្រពន្ធកូនអស់ មិត្តខ្លះក៏គ្មានការងារពួកយើងតែងតែបារម្ភ ស្វះស្វែងជួយគ្នារកការងារល្អៗអោយបានគ្រប់គ្នា អ្នកខ្លះក៏មានឡានម៉ូតូទំនើប របស់ទំនើបទាន់សម័យ អ្នកខ្លះក៏ស្លាប់ទាំងវ័យក្មេងទៀតផង ពិសេសនោះទៅទៀតសមាជិកក្រុមម្នាក់ក៏បានបួស ចេះដឹងល្មមអាចប្រកបការងារបាន ។ ប៉ុន្តែពួកយើងមិនដែលចោលគ្នាម្តងនោះឡើង ទោះមានរឿងអ្វីដែលយើងបានជួបកន្លងមក មិត្តភក្កិស្លាប់ មិត្តជួបទុក្ខគ្រប់គ្រាកន្លង មិនដែលបោះបង់គ្នា ជាពិសេសអោយតែមុនពេលចូលឆ្នាំប្រពៃណីខ្មែរ ពួកយើងតែងតែរំលឹកគុណឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូដែលធ្លាប់មើលថែ បង្រៀនពួកយើងជានិច្ចកាល ។ ហើយអ្វីដែលប្លែកនិងពិសេសនោះទៅទៀត គឺលោកគ្រូ អ្នកគ្រូតែងតែរំលឹកកាលសម័យដែលយើងបានរៀនជុំគ្នា ថាជំនាន់យើងអោយក្មេងៗ ជំនាន់ក្រោយបានស្តាប់ហើយអោយប្រតិបត្តិតាម (ធ្វើ) ជាពិសេសហើយបានបន្សល់កេរ្តិ៍ឈ្មោះទុកក្នុងសាលា អនុវត្តន៍ ជាសិស្សិល្អ សិស្សដែលមានវិន័យ គំរូល្អៗជាច្រើន ដល់ជំនាន់ក្រោយពួកយើង ។ 
#នេះហើយឈ្មោះថាមិត្តភក្តិពិតប្រាកដមិនក្លែងក្លាយសម្រាប់ពួកយើងទាំងអស់គ្នា រាប់គ្នាមិនប្រើពាក្យស្តាយក្រោយសម្រាប់ពួកយើង ។

#ដូចព្រះដ៏មានព្រះភាគទ្រង់សម្តែងមកថា ជួបគ្នាដោយសារកម្ម និស្ស័យដែលបានសាងទុកមកពីអតីតជាតិ បានប្រាថ្នាជួបគ្នា បានជាកម្មនិស្ស័យ បណ្តាលអោយជួបមិត្តភក្តិមនុស្សល្អៗ ជាគ្នារហូតតទៅ ។                    

#ជីវិតមនុស្សបានតែចំណាយពេល៣ថ្ងៃតែប៉ុណ្ណោះ...!
#ថ្ងៃអតីតម្សិលមិញ.  
#ថ្ងៃនេះបច្ចុប្បន្ន.       
#ថ្ងៃស្អែកអនាគត.  អោយគត់លើសសល់ពីនេះមិនមានទេសម្រាប់ជីវិតមនុស្សលោក ។
#ថ្ងៃអតីតមិ្សលមិញពួកយើង ឬមនុស្សលោក បានធ្វើរួមគ្នា ធ្វើរួចរាល់អស់ពេលវេលាហើយពីម្សិលមិញ ។
#ថ្ងៃនេះបច្ចុប្បន្ន នេះពួកយើង ឬមនុស្សលោក បានធ្វើរួចរាល់ភារៈកច្ចិមួយចំនួនរួចរាល់សល់ពេលប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះដែលកន្លងផុតថ្ងៃបច្ចុប្បន្ននេះ ។
#ថ្ងៃស្អែកអនាគត ស្អែកនេះយើងទាំងអស់គ្នា និងព្រមទាំងមនុស្សលោកទាំងអស់គ្នា នៅសល់ពេលមិនច្រើនដែលអ្វីដែលពួកយើងគួរធ្វើពួកយើងបានត្រៀមទុក ចាប់ចែងរួចហើយដែល អ្វីដែលសំខាន់នោះពួកយើងគួរតែធ្វើអំពើល្អៗអោយបានច្រើន មិនចាំអោយហួសពេលទើបធ្វើនោះទេ ។
#សូមផ្តាំទៅអ្នកដែលមានមិត្តភក្តិញាតិមិត្តបងប្អូនឪពុកម្តាយគ្រួសារ គួរយកពេលវេលានៃជីវិតមួយនេះ ចង់និយាយអ្វីក៏និយាយទៅឲ្យហើយ ចង់កសាងអំពើល្អអ្វី ក៏កសាងអោយហើយទៅ ចង់នៅជាមួយមនុស្សដែលខ្លួន ស្រឡាញ់ ទុកចិត្តសំខាន់ អ្វីក៏ដោយ គឺត្រូវធ្វើ ឬកសាងឲ្យហើយ នៅមិនទាន់ហួសពេលវេលាកសាង ធ្វើឲ្យវាមានន័យបំផុតសម្រាប់ជីវិតមួយនេះ  ៕ 


——————————————————៕
#ផ្សព្វផ្សាយដោយគេហទំព័រPage សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.ក ៕ 
ទៀតហើយយើងប្រជាពលរដ្ឋកម្ពុជា ជួយស៊ែរបងប្អូន ប្រជាជន ស្រុក Wuhan ចំនួន ១៥៣៩ នាក់ បានហោះចូលកម្ពុជារួចហើយ ពេលនេះរកឃើញម្នាក់កំពុងឆ្លង វីរុស កូរ៉ូណា.........


        នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Phanith Pheng បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ តើប្រជាជន Wuhan រាប់ពាន់ រាប់ម៉ឺននាក់ បានហោះទៅទីណាមុនពេលមានការបិទទីក្រុង ?នេះបើយោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិល ចិន🇨🇳🇨🇳បានបញ្ជាក់ថា "Wuhan មុនពេលបិទទីក្រុង" ចំនួនប្រជាជនWuhanបានហោះទៅបរទេស ដែលទិសដៅធំបំផុតនោះ គឺប្រទេសសិង្ហបុរី មានចំនួនរហូតដល់ ៩៩៣៤នាក់ ដែលមានចំនួនច្រើនជាងគេនៅបរទេស បន្ទាប់ពីប្រទេសថៃ។

ខាងក្រោមនេះជាចំនួនស្ថិតិ ប្រជាជនWuhan បានធ្វើដំណើរ ចាកចេញទៅក្រៅប្រទេស មុនទីក្រុងត្រូវបានបិទ។
• សិង្ហបុរី :៩៩៣៤
• អាកាសយានដ្ឋាន សុវណ្ណភូមិ (បាងកក): ៩៨៥៣
• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩
• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩
• ហុងកុង: ៥៨៦៦
• អាកាសយានដ្ឋានអ-ជាតិ Kota Kinabalu (ម៉ាឡេស៊ី): " ៥៤១៨ "
• អាកាសយានដ្ឋានអន្តរជាតិ Kansai (ជប៉ុន): ៥២១៨
• អាកាសយានដ្ឋានអ-ជាតិ TSN (ហូជីមិញ ): ៣៦៥២
• អាកាសយានដ្ឋានអន្តរជាតិ Istanbul (តួគី): ២៦៥០
• អាកាសយានដ្ឋាន អ-ជាតិ Kaohsiung (តៃវ៉ាន់): ២៤៨៧
• ញូវយ៉ក: ២៤៨៤
• ប៉ារីស (បារាំង): ១៩៧១
• រ៉ូម (Italy): ២៣៨៥
• អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសី-នុ(កម្ពុជា): ១៥៣៩
• អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប(កម្ពុជា): ១៥៣៩
• អាកាសយានដ្ឋានអន្តរជាតិ Kalibo (ហ្វីលីពីន): ៦០០



图源:畅说民航 !
បកដោយ: Phanith Pheng
#ផ្សព្វផ្សាយដោយPage សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.ក ៕
ក្តៅៗទៀតហើយ ករណីជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ 3 នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា........
          ក្រសួងសុខាភិបាល កំពុងតែធ្វើសន្និសីទកាសែត បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ 3 នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។





            នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។ ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ ៕
#ផ្សព្វផ្សាយដោយPageសហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ៕


ក្រសួងសុខាភិបាល សន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ......!

          ក្រសួងសុខាភិបាល កំពុងតែធ្វើសន្និសីទកាសែត បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ ២ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។


      តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។ ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។ បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា​ ជិនហួរ៕


#ផ្សព្វផ្សាយដោយPageសហ័ពន្ធយុវជន នៃ ច្បាប់កម្ពុជា ៕


Thursday, January 23, 2020

លោក កឹម សុខា៖ បើមិនជឿថាខ្ញុំធ្វើសកម្មភាពដើម្បីប្រជាធិបតេយ្យ ហៅអាមេរិកមកសួរទៅ..........


លោក កឹម សុខា ទាមទារឱ្យតុលាការកោះហៅអាមេរិកមកសួរដេញដោល ប្រសិនបើមិនជឿថា លោកទៅរៀននៅប្រទេសមួយនេះ​អំឡុងឆ្នាំ១៩៩៣ គឺដើម្បីលើកស្ទួយការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់«សន្ទិដ្ឋិភាពជាមួយបរទេស» ដោយសវនាការនៅថ្ងៃនេះ បានសួរដេញដោលលើអង្គហេតុចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧។
ក្រៅពីសួរដេញដោលអង្គហេតុ ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង រដ្ឋាភិបាលក៏បានសួរលោក កឹម សុខា ទាក់ទិននឹងវីដេអូឃ្លីបដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣  ដែលលោកនិយាយថា បានទៅរៀនយុទ្ធសាស្ត្រពីប្រទេសប្រជាធិបតេយ្យមួយនេះ ដើម្បីធ្វើការផ្លាស់ប្ដូរមេដឹកនាំ។
នៅក្នុងសវនាការ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាលបានសួរលោក កឹម សុខា ថាតើលោក កឹម សុខា ទៅរៀននៅសហរដ្ឋអាមេរិកពិតមែនឬ?
ឆ្លើយតបនឹងសំណួរតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរបស់រដ្ឋាភិបាលនៅក្នុងរង្វង់ក្រចកសេះ លោក កឹម សុខា អះអាងថា គាត់ពិតជាបានទៅរៀននៅសហរដ្ឋអាមេរិកមែន ដោយរៀនអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបន្តថា សាស្ត្រចារ្យសហរដ្ឋអាមេរិកមិនបានបង្រៀនឱ្យគាត់ធ្វើបដិវត្តន៍ពណ៌ និងរដ្ឋប្រហារនោះទេ ប៉ុន្តែ ប្រសិនបើតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាល មិនជឿ លោកថា អាចហៅអាមេរិកមកសាកសួរបាន។
លោកថា៖ «សាស្ត្រាចារ្យ សហរដ្ឋអាមេរិក គេមិនបានបង្រៀនឱ្យធ្វើរដ្ឋប្រហារ មិនបង្រៀនឱ្យខ្ញុំបដិវត្តន៍ពណ៌ទេ គឺគេបង្រៀនពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ»។
លោក កឹម សុខា បានបញ្ជាក់នៅក្នុងបន្ទប់សវនាការថា ការដែលគាត់រៀនពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គឺក្នុងគោលបំណងចង់ធ្វើឱ្យការផ្លាស់ប្ដូរមេដឹកនាំមួយដោយអហិង្សា ពោលគឺធ្វើការប្រកួតប្រជែងគ្នាដោយការបោះឆ្នោត។
លោកថា៖ «ជាជម្រើសរបស់ខ្ញុំ គឺអហិង្សា មិនឱ្យមានការបង្ហូរឈាមទេ»។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការមេធាវីការពារក្ដីឱ្យរដ្ឋាភិបាល គឺលោក គី តិច អះអាងថា លោកមិនទាន់អាចឆ្លើយបានថា ហៅ ឬមិនហៅសហរដ្ឋអាមេរិកមកសួរនោះទេ។
លោកថា៖ «សុំបញ្ជាក់ថា សំណួរនេះ ខ្ញុំសុំអធ្យាស្រ័យ​ ដោយសារវាពាក់ព័ន្ធទៅថ្ងៃខាងមុខទៀត។ អ៊ីចឹង ផែនការ​របស់មេធាវី​ទាំងសងខាង​នៅក្នុងសវនាការនៅក្នុងការការពារសិទ្ធិឱ្យភាគី​ គឺគេមានផែនការរបស់គេ! គេអាចរៀបចំធ្វើទៅមុខ ​ឬធ្វើនៅពេលណា។ អ៊ីចឹង បើខ្ញុំបង្ហើបថា នៅពេលណា ​ជូនទៅតាមសំណួរនេះ ​វាអាចធ្លាយ​ បែកផែនការ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ​ លើកឡើងថា ការសម្រេចកោះហៅភាគីពាក់ព័ន្ធចូលរួមសវនាការនេះ លោកថា ជាសិទ្ធិរបស់ប្រធានក្រុមប្រឹក្សាជាអ្នកសម្រេច។
លោកថា៖ «​សិទ្ធិសម្រេចយ៉ាងណាៗ គឺនៅលើក្រុមប្រឹក្សាអ្នកសម្រេច»។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន មានប្រសានស៍ថា កន្លងមក ក្រុមមេធាវីបានស្នើទៅចៅក្រមស៊ើបសួរ ដើម្បីឱ្យកោះហៅបរទេសពាក់ព័ន្ធមកចូលរួមសវនាការដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ លោកថា មិនទាន់មានការឆ្លើយតបនៅឡើយ។ លោកបន្តថា លោកនឹងធ្វើការពិភាក្សាគ្នាបន្តទៀតថា ដើម្បីស្នើសុំឱ្យមានការកោះហៅជនបរទេសមកសាកសួរ។
លោកថា៖ «កន្លងមក យើងធ្វើការស្នើសុំឱ្យចៅក្រម​ស៊ើបសួរបំពេញកិច្ច ហៅជនបរទេសដែលពាក់ព័ន្ធសំណុំរឿងដែលចោទកូនក្ដីយើងខ្ញុំថា ត្រូវរ៉ូវជាមួយជនបរទេស ប៉ុន្តែ យើងមិនទាន់ឃើញជនបរទេសណាមកឆ្លើយនៅចំពោះមុខតុលាការនៅឡើយរហូតមកដល់ពេលនេះ»។
នេះជាថ្ងៃទី៤ ហើយដែលតុលាការបានបន្តបើកសវនាការជំនុំជម្រះលើ​សំណុំរឿង«​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស» លោក កឹម សុខា ដោយសវនាការនេះនឹងបន្តនៅសប្ដាហ៍ក្រោយទៀត។ បើតាមតុលាការអះអាងសវនាការលោក កឹម សុខា អាចនឹងប្រើរយៈពេល ៣ខែ៕