Monday, January 27, 2020

ដូចម្តេចដែលហៅថាមិត្តភក្តិ សូមចូលមើល គណនី Facebook របស់ព្រះតេជគុណ គឹម ចំណាន លោកបានលើកឡើង បកស្រាយពាក្យទាំងនេះ ។ តើយើងយល់យ៉ាងណាពាក្យថា មិត្តភក្តិស្លាប់រស់ មានអត្ថន័យយ៉ាងណាសូមចូលអានអត្ថបទនេះ ។ បន្ថែមពីនេះទៅទៀត ព្រះតេជគុណ ព្រះនាម គឹម ចំណាន លោកបានមានដីកាត្រង់មួយឃ្លា ថា: ជីវិតមនុស្សបានតែចំណាយពេល៣ថ្ងៃ..............!

#សំណេររបស់មិត្តជំនាន់ទី១២នៃអតីតសិស្សអនុវត្តន៍......!
                       —————————
#មិត្តភក្តិ១០ឆ្នាំជាង មានគ្រប់រស់ជាតិ ទៅណាមកណាចេះជួយគ្នាគ្រប់គ្រា ល្អ អាក្រក់  ។
#ពាក្យមិត្តរបស់ពួកយើង : មិនដែលគិត មាន ឬក្រ លុយកាក់ ម៉ូតូឡាន វាមិនសំខាន់សម្រាប់ពួកខ្ញុំ ។ និយាយរឿងប៉ុន្មានឆ្នាំនេះ យើងក៏មានការងារល្អៗ ធ្វើរាងៗខ្លួន មិត្តភក្តិខ្លះក៏មាន ប្តីប្រពន្ធកូនអស់ មិត្តខ្លះក៏គ្មានការងារពួកយើងតែងតែបារម្ភ ស្វះស្វែងជួយគ្នារកការងារល្អៗអោយបានគ្រប់គ្នា អ្នកខ្លះក៏មានឡានម៉ូតូទំនើប របស់ទំនើបទាន់សម័យ អ្នកខ្លះក៏ស្លាប់ទាំងវ័យក្មេងទៀតផង ពិសេសនោះទៅទៀតសមាជិកក្រុមម្នាក់ក៏បានបួស ចេះដឹងល្មមអាចប្រកបការងារបាន ។ ប៉ុន្តែពួកយើងមិនដែលចោលគ្នាម្តងនោះឡើង ទោះមានរឿងអ្វីដែលយើងបានជួបកន្លងមក មិត្តភក្កិស្លាប់ មិត្តជួបទុក្ខគ្រប់គ្រាកន្លង មិនដែលបោះបង់គ្នា ជាពិសេសអោយតែមុនពេលចូលឆ្នាំប្រពៃណីខ្មែរ ពួកយើងតែងតែរំលឹកគុណឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូដែលធ្លាប់មើលថែ បង្រៀនពួកយើងជានិច្ចកាល ។ ហើយអ្វីដែលប្លែកនិងពិសេសនោះទៅទៀត គឺលោកគ្រូ អ្នកគ្រូតែងតែរំលឹកកាលសម័យដែលយើងបានរៀនជុំគ្នា ថាជំនាន់យើងអោយក្មេងៗ ជំនាន់ក្រោយបានស្តាប់ហើយអោយប្រតិបត្តិតាម (ធ្វើ) ជាពិសេសហើយបានបន្សល់កេរ្តិ៍ឈ្មោះទុកក្នុងសាលា អនុវត្តន៍ ជាសិស្សិល្អ សិស្សដែលមានវិន័យ គំរូល្អៗជាច្រើន ដល់ជំនាន់ក្រោយពួកយើង ។ 
#នេះហើយឈ្មោះថាមិត្តភក្តិពិតប្រាកដមិនក្លែងក្លាយសម្រាប់ពួកយើងទាំងអស់គ្នា រាប់គ្នាមិនប្រើពាក្យស្តាយក្រោយសម្រាប់ពួកយើង ។

#ដូចព្រះដ៏មានព្រះភាគទ្រង់សម្តែងមកថា ជួបគ្នាដោយសារកម្ម និស្ស័យដែលបានសាងទុកមកពីអតីតជាតិ បានប្រាថ្នាជួបគ្នា បានជាកម្មនិស្ស័យ បណ្តាលអោយជួបមិត្តភក្តិមនុស្សល្អៗ ជាគ្នារហូតតទៅ ។                    

#ជីវិតមនុស្សបានតែចំណាយពេល៣ថ្ងៃតែប៉ុណ្ណោះ...!
#ថ្ងៃអតីតម្សិលមិញ.  
#ថ្ងៃនេះបច្ចុប្បន្ន.       
#ថ្ងៃស្អែកអនាគត.  អោយគត់លើសសល់ពីនេះមិនមានទេសម្រាប់ជីវិតមនុស្សលោក ។
#ថ្ងៃអតីតមិ្សលមិញពួកយើង ឬមនុស្សលោក បានធ្វើរួមគ្នា ធ្វើរួចរាល់អស់ពេលវេលាហើយពីម្សិលមិញ ។
#ថ្ងៃនេះបច្ចុប្បន្ន នេះពួកយើង ឬមនុស្សលោក បានធ្វើរួចរាល់ភារៈកច្ចិមួយចំនួនរួចរាល់សល់ពេលប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះដែលកន្លងផុតថ្ងៃបច្ចុប្បន្ននេះ ។
#ថ្ងៃស្អែកអនាគត ស្អែកនេះយើងទាំងអស់គ្នា និងព្រមទាំងមនុស្សលោកទាំងអស់គ្នា នៅសល់ពេលមិនច្រើនដែលអ្វីដែលពួកយើងគួរធ្វើពួកយើងបានត្រៀមទុក ចាប់ចែងរួចហើយដែល អ្វីដែលសំខាន់នោះពួកយើងគួរតែធ្វើអំពើល្អៗអោយបានច្រើន មិនចាំអោយហួសពេលទើបធ្វើនោះទេ ។
#សូមផ្តាំទៅអ្នកដែលមានមិត្តភក្តិញាតិមិត្តបងប្អូនឪពុកម្តាយគ្រួសារ គួរយកពេលវេលានៃជីវិតមួយនេះ ចង់និយាយអ្វីក៏និយាយទៅឲ្យហើយ ចង់កសាងអំពើល្អអ្វី ក៏កសាងអោយហើយទៅ ចង់នៅជាមួយមនុស្សដែលខ្លួន ស្រឡាញ់ ទុកចិត្តសំខាន់ អ្វីក៏ដោយ គឺត្រូវធ្វើ ឬកសាងឲ្យហើយ នៅមិនទាន់ហួសពេលវេលាកសាង ធ្វើឲ្យវាមានន័យបំផុតសម្រាប់ជីវិតមួយនេះ  ៕ 


——————————————————៕
#ផ្សព្វផ្សាយដោយគេហទំព័រPage សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.ក ៕ 
ទៀតហើយយើងប្រជាពលរដ្ឋកម្ពុជា ជួយស៊ែរបងប្អូន ប្រជាជន ស្រុក Wuhan ចំនួន ១៥៣៩ នាក់ បានហោះចូលកម្ពុជារួចហើយ ពេលនេះរកឃើញម្នាក់កំពុងឆ្លង វីរុស កូរ៉ូណា.........


        នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Phanith Pheng បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ តើប្រជាជន Wuhan រាប់ពាន់ រាប់ម៉ឺននាក់ បានហោះទៅទីណាមុនពេលមានការបិទទីក្រុង ?នេះបើយោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិល ចិន🇨🇳🇨🇳បានបញ្ជាក់ថា "Wuhan មុនពេលបិទទីក្រុង" ចំនួនប្រជាជនWuhanបានហោះទៅបរទេស ដែលទិសដៅធំបំផុតនោះ គឺប្រទេសសិង្ហបុរី មានចំនួនរហូតដល់ ៩៩៣៤នាក់ ដែលមានចំនួនច្រើនជាងគេនៅបរទេស បន្ទាប់ពីប្រទេសថៃ។

ខាងក្រោមនេះជាចំនួនស្ថិតិ ប្រជាជនWuhan បានធ្វើដំណើរ ចាកចេញទៅក្រៅប្រទេស មុនទីក្រុងត្រូវបានបិទ។
• សិង្ហបុរី :៩៩៣៤
• អាកាសយានដ្ឋាន សុវណ្ណភូមិ (បាងកក): ៩៨៥៣
• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩
• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩
• ហុងកុង: ៥៨៦៦
• អាកាសយានដ្ឋានអ-ជាតិ Kota Kinabalu (ម៉ាឡេស៊ី): " ៥៤១៨ "
• អាកាសយានដ្ឋានអន្តរជាតិ Kansai (ជប៉ុន): ៥២១៨
• អាកាសយានដ្ឋានអ-ជាតិ TSN (ហូជីមិញ ): ៣៦៥២
• អាកាសយានដ្ឋានអន្តរជាតិ Istanbul (តួគី): ២៦៥០
• អាកាសយានដ្ឋាន អ-ជាតិ Kaohsiung (តៃវ៉ាន់): ២៤៨៧
• ញូវយ៉ក: ២៤៨៤
• ប៉ារីស (បារាំង): ១៩៧១
• រ៉ូម (Italy): ២៣៨៥
• អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសី-នុ(កម្ពុជា): ១៥៣៩
• អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប(កម្ពុជា): ១៥៣៩
• អាកាសយានដ្ឋានអន្តរជាតិ Kalibo (ហ្វីលីពីន): ៦០០



图源:畅说民航 !
បកដោយ: Phanith Pheng
#ផ្សព្វផ្សាយដោយPage សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.ក ៕
ក្តៅៗទៀតហើយ ករណីជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ 3 នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា........
          ក្រសួងសុខាភិបាល កំពុងតែធ្វើសន្និសីទកាសែត បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ 3 នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។





            នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។ ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ ៕
#ផ្សព្វផ្សាយដោយPageសហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ៕


ក្រសួងសុខាភិបាល សន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ......!

          ក្រសួងសុខាភិបាល កំពុងតែធ្វើសន្និសីទកាសែត បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ ២ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។


      តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។ ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។ បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា​ ជិនហួរ៕


#ផ្សព្វផ្សាយដោយPageសហ័ពន្ធយុវជន នៃ ច្បាប់កម្ពុជា ៕


Thursday, January 23, 2020

លោក កឹម សុខា៖ បើមិនជឿថាខ្ញុំធ្វើសកម្មភាពដើម្បីប្រជាធិបតេយ្យ ហៅអាមេរិកមកសួរទៅ..........


លោក កឹម សុខា ទាមទារឱ្យតុលាការកោះហៅអាមេរិកមកសួរដេញដោល ប្រសិនបើមិនជឿថា លោកទៅរៀននៅប្រទេសមួយនេះ​អំឡុងឆ្នាំ១៩៩៣ គឺដើម្បីលើកស្ទួយការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់«សន្ទិដ្ឋិភាពជាមួយបរទេស» ដោយសវនាការនៅថ្ងៃនេះ បានសួរដេញដោលលើអង្គហេតុចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧។
ក្រៅពីសួរដេញដោលអង្គហេតុ ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង រដ្ឋាភិបាលក៏បានសួរលោក កឹម សុខា ទាក់ទិននឹងវីដេអូឃ្លីបដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣  ដែលលោកនិយាយថា បានទៅរៀនយុទ្ធសាស្ត្រពីប្រទេសប្រជាធិបតេយ្យមួយនេះ ដើម្បីធ្វើការផ្លាស់ប្ដូរមេដឹកនាំ។
នៅក្នុងសវនាការ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាលបានសួរលោក កឹម សុខា ថាតើលោក កឹម សុខា ទៅរៀននៅសហរដ្ឋអាមេរិកពិតមែនឬ?
ឆ្លើយតបនឹងសំណួរតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរបស់រដ្ឋាភិបាលនៅក្នុងរង្វង់ក្រចកសេះ លោក កឹម សុខា អះអាងថា គាត់ពិតជាបានទៅរៀននៅសហរដ្ឋអាមេរិកមែន ដោយរៀនអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបន្តថា សាស្ត្រចារ្យសហរដ្ឋអាមេរិកមិនបានបង្រៀនឱ្យគាត់ធ្វើបដិវត្តន៍ពណ៌ និងរដ្ឋប្រហារនោះទេ ប៉ុន្តែ ប្រសិនបើតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាល មិនជឿ លោកថា អាចហៅអាមេរិកមកសាកសួរបាន។
លោកថា៖ «សាស្ត្រាចារ្យ សហរដ្ឋអាមេរិក គេមិនបានបង្រៀនឱ្យធ្វើរដ្ឋប្រហារ មិនបង្រៀនឱ្យខ្ញុំបដិវត្តន៍ពណ៌ទេ គឺគេបង្រៀនពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ»។
លោក កឹម សុខា បានបញ្ជាក់នៅក្នុងបន្ទប់សវនាការថា ការដែលគាត់រៀនពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គឺក្នុងគោលបំណងចង់ធ្វើឱ្យការផ្លាស់ប្ដូរមេដឹកនាំមួយដោយអហិង្សា ពោលគឺធ្វើការប្រកួតប្រជែងគ្នាដោយការបោះឆ្នោត។
លោកថា៖ «ជាជម្រើសរបស់ខ្ញុំ គឺអហិង្សា មិនឱ្យមានការបង្ហូរឈាមទេ»។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការមេធាវីការពារក្ដីឱ្យរដ្ឋាភិបាល គឺលោក គី តិច អះអាងថា លោកមិនទាន់អាចឆ្លើយបានថា ហៅ ឬមិនហៅសហរដ្ឋអាមេរិកមកសួរនោះទេ។
លោកថា៖ «សុំបញ្ជាក់ថា សំណួរនេះ ខ្ញុំសុំអធ្យាស្រ័យ​ ដោយសារវាពាក់ព័ន្ធទៅថ្ងៃខាងមុខទៀត។ អ៊ីចឹង ផែនការ​របស់មេធាវី​ទាំងសងខាង​នៅក្នុងសវនាការនៅក្នុងការការពារសិទ្ធិឱ្យភាគី​ គឺគេមានផែនការរបស់គេ! គេអាចរៀបចំធ្វើទៅមុខ ​ឬធ្វើនៅពេលណា។ អ៊ីចឹង បើខ្ញុំបង្ហើបថា នៅពេលណា ​ជូនទៅតាមសំណួរនេះ ​វាអាចធ្លាយ​ បែកផែនការ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ​ លើកឡើងថា ការសម្រេចកោះហៅភាគីពាក់ព័ន្ធចូលរួមសវនាការនេះ លោកថា ជាសិទ្ធិរបស់ប្រធានក្រុមប្រឹក្សាជាអ្នកសម្រេច។
លោកថា៖ «​សិទ្ធិសម្រេចយ៉ាងណាៗ គឺនៅលើក្រុមប្រឹក្សាអ្នកសម្រេច»។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន មានប្រសានស៍ថា កន្លងមក ក្រុមមេធាវីបានស្នើទៅចៅក្រមស៊ើបសួរ ដើម្បីឱ្យកោះហៅបរទេសពាក់ព័ន្ធមកចូលរួមសវនាការដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ លោកថា មិនទាន់មានការឆ្លើយតបនៅឡើយ។ លោកបន្តថា លោកនឹងធ្វើការពិភាក្សាគ្នាបន្តទៀតថា ដើម្បីស្នើសុំឱ្យមានការកោះហៅជនបរទេសមកសាកសួរ។
លោកថា៖ «កន្លងមក យើងធ្វើការស្នើសុំឱ្យចៅក្រម​ស៊ើបសួរបំពេញកិច្ច ហៅជនបរទេសដែលពាក់ព័ន្ធសំណុំរឿងដែលចោទកូនក្ដីយើងខ្ញុំថា ត្រូវរ៉ូវជាមួយជនបរទេស ប៉ុន្តែ យើងមិនទាន់ឃើញជនបរទេសណាមកឆ្លើយនៅចំពោះមុខតុលាការនៅឡើយរហូតមកដល់ពេលនេះ»។
នេះជាថ្ងៃទី៤ ហើយដែលតុលាការបានបន្តបើកសវនាការជំនុំជម្រះលើ​សំណុំរឿង«​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស» លោក កឹម សុខា ដោយសវនាការនេះនឹងបន្តនៅសប្ដាហ៍ក្រោយទៀត។ បើតាមតុលាការអះអាងសវនាការលោក កឹម សុខា អាចនឹងប្រើរយៈពេល ៣ខែ៕
ក្រុមយុវជន​ ព្រះសង្ឃ​ និងសហគមន៍បានរួមគ្នាធ្វេីពិធីបុណ្យកាន់ទុក្ខជូនដេីមឈេី​ ដែលត្រូវឈ្មួញកាប់រំលំ​ នៅក្នុងដែនជម្រកការពារសត្វព្រៃ​ព្រះរការ​........................



ក្រុមយុវជន​ ព្រះសង្ឃ​ និងសហគមន៍បានរួមគ្នាធ្វេីពិធីបុណ្យកាន់ទុក្ខជូនដេីមឈេី​ ដែលត្រូវឈ្មួញកាប់រំលំ​ នៅក្នុងដែនជម្រកការពារសត្វព្រៃ​ព្រះរការ​  ។  
កម្មវិធីបុណ្យនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២០  នៅចំនុចអូរតាអោន​ ស្រុកជាំក្សាន្ដ​ ខេត្តព្រះវិហារ​ ដោយមានអ្នកចូល​ ៥៦អង្គ/នាក់​ ក្នុងនោះមានមន្ត្រីបរិស្ថាន៤នាក់​  និងប៉ូលិសម្នាក់​។  

តាមការកត់សម្គាល់របស់សហគមន៍បានឲ្យដឹងថា​ភាគច្រេីនឈេីដែលគេលួចកាប់នេះគឺសម្រាប់លក់ឲ្យសិប្បកម្មធ្វេីឈេី​ ហេីយដេីមឈេីដែលត្រូវបានកាប់ផ្តួល រួមមានដេីមឈេីទាល​ ដេីមត្រាច​ និងដេីមឈេីផ្តៀក​។ 

ព្រៃព្រះរការត្រូវបានដាក់ចូលជាដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦​ ដោយមានផ្ទៃដី៩០៣៦១ហិចតា​ ដោយគ្រប់ដណ្ដប់លេីស្រុកចំនួនបី​ គឺស្រុកត្បែងមានជ័យ​ ស្រុកឆែប​ និងស្រុកជាំក្សាន្ដ។  

#ផ្សព្វផ្សាយដោយ សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា 

Tuesday, January 21, 2020

ឃាតកម្មទៀតហើយ ! រំលោភសម្លាប់នារីម្នាក់នៅចំការចន្ទី ទើបបែកធ្លាយពត៍មាន:



 កំពង់ចាម៖ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០កន្លងទៅថ្មីនេះ នៅវេលាម៉ោង១៦និង៣០នាទី សម.ត្ថកិច្ចយើងបានទទួលពត៌មានពីឈ្មោះ(ឃួន ឃឿន) ភេទស្រី,អាយុ៤៩ឆ្នាំ,ជនជាតិខ្មែរ មានទីលំនៅភូមិដូនទ,ឃុំទួលព្រះឃ្លាំង,ស្រុកស្ទឹងត្រង់,ខេត្តកំពង់ចាម ជាអ្នកប្រមូលស្លឹកស្វា.យច.ន្ទីនៅចំណុចភ្នំក្រហមស្ថិតនៅភូមិតាម៉ៅ,ឃុំស្រក,ឃុំស្រក,ស្រុកកំពង់សៀម,ខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងថា៖ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០វេលាម៉ោង០៦ និង៣០នាទី ខ្លួននិងក្មួយស្រីរបស់ខ្លួនឈ្មោះ(គាន យ៉េន)អាយុ២៣ឆ្នាំ.បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125 សេរី2010ពណ៌ខ្មៅចេញពីភូមិដូនទ,ឃុំសូភាស,ស្រុកស្ទឹងត្រង់,មកចំការស្វាយចន្ទីនៅចំណុចភ្នំក្រហមស្ថិតនៅភូមិតាម៉ៅ/ឃុំស្រក/ស្រុកកំពង់សៀម/ខេត្តកំពង់ចាមពេលមកដល់ចំការ

ក្មួយស្រីក៏នៅប្រមូលស្លឹកស្វាយច.ន្ទីនៅចំការរបស់គាត់ចំណែកខ្លួនបានទៅចំការស្វាយចន្ទីរបស់ខ្លួនដែលជាប់និងព្រំប្រទល់និងចំការស្វាយចន្ទីក្មួយស្រីចំងាយប្រមាណ៣០០ម៉ែត្រលុះរហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ខ្លួនក៏បានដើរមកចំការស្វាយចន្ទីរបស់ក្មួយស្រីខ្លួនដើម្បីហៅក្មួយស្រីទៅផ្ទះតែមិនឃើញក្មួយស្រី ខ្លួនក៏ស្រែ.កហៅតែមិនឆ្លើយ ខ្លួនក៏ដើរត្រឡប់មកចំការរបស់ខ្លួនវិញ។លុះរហូតដល់ម៉ោង១៤រសៀលខ្លួនក៏ដើរមកចំការរបស់ក្មួយស្រីរបស់ខ្លួនម្តងទៀតក៏មិនឃើញក្មួយស្រីខ្លួនក៏ដើរកក្មួយនៅក្នុងចំការស្វាយចន្ទីរបស់ក្មួយស្រីក៏ឃើញ.ឈា.មដក់លើដីខ្លួនក៏ឃើញក្មួយស្រីកំពុងដេ.ក.ស្លា.ប់.ក្នុងចំការស្វាយចន្ទីរបស់ក្មួយស្រីដោយត្រូវបានគេយកស្លឹកស្វាយចន្ទីគ្រប់ពីលើ៕

កម្មការិនីដេរសម្លៀកបំពាក់រោងចក្រ «វុណាមី» ក្នុងស្រុកបាទី ខេត្តតាកែវ ជាង៤០នាក់ បន្តដួលសន្លប់ទៀតនៅព្រឹកនេះ

 (តាកែវ)៖ កម្មការរិនីរោងចក្រដេរសម្លៀកបំពាក់រោងចក្រ «វុណាមី» ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ចំនួន ៤៥នាក់ បានបន្តដួលសម្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០នេះ ក្រោយពីម្សិលមិញមានករណីដួលសន្លប់ផងដែរ។


លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលដួលសន្លប់ត្រូវបានបញ្ចូនទៅព្យាបាលនៅគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយមូលហេតុដែលនាំឲ្យ បន្តដួលសន្លប់ គឺកាលពីម្សិលមិញមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជើង កម្មការិនីនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃើញមានការភិតភ័យ ក៏ចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់គ្នាតែម្ដង។​ លោកអភិបាលរងខេត្តតាកែវ បានបន្តថា បន្ទាប់ពីមានកម្មការិនីដួលសន្លប់ពីថ្ងៃជាប់គ្នានេះរោងចក្រក៏ត្រូវអាជ្ញាធរប្រាប់ឲ្យផ្អាកសកម្មភាពផងដែរ ព្រោះដើម្បីកុំឲ្យមានកើតបញ្ហានេះបន្តទៅទៀត៕ផ្តល់សិទ្ធដោយ៖ freshnews


 

តុលាការថៃបដិសេធការអំពាវនាវឱ្យរំសាយគណបក្សប្រឆាំង



តុលាការធម្មនុញ្ញក្នុងប្រទេសថៃបានច្រានចោលពាក្យបណ្តឹងសុំរំលាយគណបក្សប្រឆាំង ដោយផ្អែកលើការចោទប្រកាន់ថាខ្លួនកំពុងព្យាយាមផ្តួលរំលំរបបរាជានិយម។
តុលាការបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនមិនបានរកឃើញភ័ស្តុតាងជាក់ស្តែងដែលថាសមាជិកនៃគណបក្សអនាគតឆ្ពោះទៅមុខកំពុងព្យាយាមផ្តួលរំលំរបបនេះទេ។ វាក៏បាននិយាយផងដែរថាគណបក្សខ្លួនមិនប្រឆាំងនឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសថៃទេ។
លោក Thanathorn Juangroongruangkit មេដឹកនាំរបស់គណបក្សអនាគតឆ្ពោះទៅមុខ បានស្វាគមន៍ចំពោះព័ត៌មាននេះដោយនិយាយថាគណបក្សរបស់លោកនឹងទទួលបានជ័យជម្នះលើបញ្ហាច្បាប់ផ្សេងទៀតដែលខ្លួនកំពុងប្រឈមមុខ។ លោកបានមានប្រសាសន៍ថា “ យើងជឿជាក់ថាករណីទាំងនោះគឺជាហេតុផលនយោបាយ។ យើងជឿជាក់ថាភាពគ្មានទោសពៃនិងភាពស្មោះត្រង់របស់យើងនឹងធ្វើឲ្យយើងឆ្លងកាត់រឿងក្តី ទាំងនោះដោយជោគជ័យ។ អ្នកនយោបាយមហាសេដ្ឋីរូបនេះកំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ចាប់តាំងពីគណបក្សរបស់លោកបានឈ្នះឆ្នោតក្នុងលេខរៀងទី ៣ ក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
កាលពីចុងឆ្នាំមុនគាត់បានបាត់បង់អាសនៈនៅក្នុងសភានៅពេលដែលតុលាការបានដកសិទ្ធិគាត់ពីបទរំលោភបំពានលើច្បាប់បោះឆ្នោត។ គណបក្សនេះក៏ត្រូវបានចោទប្រកាន់ផងដែរពីការខ្ចីប្រាក់ខុសច្បាប់ជាង ៦ លានដុល្លារពីគាត់។
គណបក្សអនាគតឆ្ពោះទៅមុខត្រូវបានគាំទ្រដោយយុវជនរបស់ប្រទេសនេះ។ វា បាន ប្រកាសប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយអតីតមេបញ្ជាការកងទ័ពលោក Prayut Chan-o-cha។
លោក Prayut បានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០១៤។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុនលោកអាចកាន់តំណែងជានាយករដ្ឋមន្ត្រីដោយបង្កើតសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត៕
#ដោយសហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា 
សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា បានគោលជំហូរទៅយុវជនថា.....
មិនខ្វល់រឿងនយោបាយ?

មុនពេលអ្នកគិតថា មិនចង់ខ្វល់ឬមិនខ្វល់អំពីរឿងនយោបាយ អ្នកត្រូវយល់ឱ្យបានច្បាស់ពីនយោបាយជាមុនសិន។ រឿងសំខាន់មួយដែលយើងត្រូវដឹងគឺថា តើនយោបាយជាប់ពាក់ព័ន្ធអ្វីជាមួយអ្នក?






ទស្សនវិទូបុរាណក្រិច ផ្លាតុង និយាយថា “នៅលើលោកនេះ មានតែសត្វប៉ុណ្ណោះ ដែលមិនខ្វល់ពីនយោបាយ”។ ហេតុអ្វីបានជាផ្លាតុងលើកឡើងបែបនេះ។ អ្នកគឺជាប្រជាជនម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសមួយ ហើយប្រទេសរបស់អ្នកត្រូវបានគ្រប់គ្រងដោយអ្នកនយោបាយ។ រឿងអីដែលអ្នកមិនជាប់ពាក់ព័ន្ធនឹងនយោបាយ?

អ្នករស់នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកនយោបាយដើម្បីមេដឹកនាំប្រទេស ដែលត្រូវកំណត់វាសនាប្រទេសរបស់អ្នករយៈពេលកំណត់ណាមួយ។ ពួកគេជាអ្នកកំណត់គោលនយោបាយប្រទេសជាតិ ទាំងវិស័យការពារជាតិ (ការពារទឹកដី) ការពារសន្តិសុខ លើស្ទួយវិស័យអប់រំ កសិកម្ម សុខាភិបាល ការងារ ជាដើម។ អ្នកថាមិនខ្វល់ពីនយោបាយ ប៉ុន្តែធ្វើដូចម្តេចទើបអ្នកដឹងថា តើអ្នកណាដែលអាចធ្វើកិច្ចការទាំងនេះបានល្អទៅ? មិនខ្វល់ពីនយោបាយ ធ្វើដូចម្តេចទើបដឹងថា តើពួកគេបានធ្វើតាមសន្យាកាលពីមុនបោះឆ្នោតទៅ?

អ្នកមិនខ្វល់ពីនយោបាយ ប៉ុន្តែអ្នកនយោបាយខ្វល់ពីអ្នកគ្រប់ពេល រហូតពេលខ្លះពួកគេព្យាយាមពន្យល់ ឬរហូតដល់ពេលខ្លះពួកគេត្រូវបោកអ្នកថែមទៀត ពីព្រោះដោយសារអ្នកមិនខ្វល់ឬអ្នកមិនសូវយល់។ ប៉ុន្តែនៅពេលដែលប្រជាជនខ្វល់នយោបាយឬដឹងពីនយោបាយ​ច្រើនជាង ប្រហែលជាពួកគាត់មិនអាចប្រើប្រាស់របៀបបោកប្រាស់ ដើម្បីដឹកនាំប្រទេសបានទៀតឡើយ។ ពួកគាត់អាចមានជម្រើសតែពីរប៉ុណ្ណោះ គឺ រកវិធីផ្សេងដើម្បីបោកប្រាស់ ឬធ្វើតាមបំណងរបស់អ្នក។

បើអ្នកមិនខ្វល់ពីនយោបាយ សូមកុំឈឺចិត្តនៅពេលដែលប្រទេសរបស់អ្នកមិនរីកចម្រើន កសិផលរបស់អ្នកចុះថោកឬគ្មានទីផ្សារ។ អ្នកមិនខ្វល់ពីនយោបាយ សូមកុំឈឺចិត្តនៅពេលដែលប្រព័ន្ធតុលាការរបស់អ្នកគ្មានយុត្តិធម៌។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តនៅពេលប្រព័ន្ធអប់រំរបស់អ្នក មិនជឿនលឿនទៅមុខដូចប្រទេសដទៃ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តបើប្រទេសរបស់អ្នកពោរពេញដោយអំពើពុករលួយ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តនៅពេលដែលប្រព័ន្ធសុខាភិបាលរបស់អ្នកអន់ខ្សោយខ្លាំង។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តបើអ្នករស់ក្នុងសភាពភ័យខ្លាចពីសុវត្ថិភាពចំណីអាហារ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តនៅពេលអ្នកគ្មានការងារធ្វើ ឬត្រូវចំណាកស្រុកទៅក្រៅប្រទេស។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្ត បើអ្នករកស៊ីមិនដឹងសភាពការណ៍ប្រទេសជាតិ ឬបត់មិនទាន់គេ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តជាមួយបញ្ហាជាច្រើនកើតឡើងក្នុងប្រទេសជាតិរបស់អ្នក។

ពេលអ្នកយល់ពីនយោបាយ មិនមែនមានន័យថា អ្នកអាចជ្រើសរើសអ្នកនយោបាយដែលល្អឥតខ្ជោះនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏អ្នក​ដឹងថា អ្នកនយោបាយណាមួយដែលអាក្រក់តិចជាងគេដែរ។ ពេលអ្នកយល់អំពីនយោបាយ មិនមែនមានន័យថា មិនអាចធ្វើឱ្យអ្នកនយោបាយបោកប្រាស់ឬកុហកអ្នកនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏អ្នកដឹងថា អ្នកនយោបាយណាកំពុងបោកប្រាស់ឬកុហកអ្នកដែរ។ ពេលអ្នកយល់អំពីនយោបាយ មិនមែនមានន័យថា អ្នកអាចដឹងថា ផ្លូវណាមួយដែលត្រឹមត្រូវសម្រាប់អ្នកនយោបាយនោះទេ យ៉ាងហោចណាស់ក៏អ្នកអាចដឹងថា ផ្លូវដែលអ្នកនយោបាយកំពុងដើរ ត្រូវឬខុស មានប្រយោជន៍ឬគ្មានសម្រាប់ប្រទេសជាតិអ្នកដែរ....[នៅមានត]...

#តំណក់ទស្សនៈ #ឈុំសីហា #នយោបាយ #ប្រទេសជាតិ #សាងគ្រឹះនគរ

About

ចំណេះដឹង-បទពិសោធន៍-ការងារ

វិភាគច្បាប់-នយោបាយ

ព័ត៌មាន